top of page

Forum24 Architecture | លោក​ សារុន ប៉ារ៉ាឌី


“ស្ថាបត្យកម្មជាការរួមបញ្ចូលគ្នានៃសោភ័ណ្ឌភាពនិងមុខងារដើម្បីបង្កើតជាទម្រង់មួយ។ ស្ថាបត្យកម្មមួយដែលល្អគួរតែបង្កប់នូវ រឿងរាវ និងអត្ថន័យខ្លឹមសារមួយ។ ដូចនេះគំរោងមួយអាចទទួលបានលទ្ធផលល្អបាន ដោយសារការសង្កត់ធ្ងន់ដោយច្បាស់លាស់ទៅលើគំនិតក្នុងការបង្កើតប្លង់ ដើម្បីឱ្យគំរោងនោះមាន អត្ថន័យ និងលក្ខណៈពិសេសមួយដែលខុសប្លែកពីគំរោងដទៃ។” - សារុន ប៉ារ៉ាឌី


ក្រោយពីចាកចេញពីប្រទេសកម្ពុជានៅអាយុ ១២ ឆ្នាំ លោក​ សារុន ប៉ារ៉ាឌី បានសិក្សានៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី រហូតបញ្ចប់ថ្នាក់វិទ្យាល័យ។ ក្រោយមកគាត់បានទៅសហរដ្ឋអាមេរិករយៈពេល 5 ឆ្នាំ ដើម្បីសិក្សាជំនាញស្ថាបត្យកម្មនៅមហាវិទ្យាល័យ California State Polytechnic University, Pomona។ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម លោក ប៉ារ៉ាឌី បានធ្វើការជាស្ថាបត្យកររយៈពេលមួយឆ្នាំ មុនពេលដែលគាត់ត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ 2020។ ក្រោយមកជាមួយដៃគូម្នាក់ គាត់បានបង្កើត Forum24 Architecture ក្នុងឆ្នាំ 2021 នៅខេត្តសៀមរាប។


bottom of page