top of page

កម្មវិធីធ្វើបទបង្ហាញនៃ INN Workshop


ការខិតខំប្រឹងប្រែងរបស់បេក្ខភាពទាំង១០ក្រុម ក្នុងរយះពេល៦ សប្តាហ៍កន្លង ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយក្រុមនីមួយៗមានចំណុចពិសេសរៀងៗខ្លួនក្នុងការបញ្ចេញនូវគោលគំនិតក្នុងការរចនាទៅលើប្រធានបទ "ការគិតឡើងវិញនៃបន្ទប់ទឹកសាធារណៈ"។

ស្របពេលជាមួយគ្នានៅដែរ ក៏មានការចូលរួមវាយតម្លៃ និងបញ្ចេញមតិយោបល់ពីសំណាក់ស្ថាបត្យករជំនាញចំនួនប្រាំរូបផងដែរ ដែលមានដូចជា៖

  • លោក ហ៊ុន ចាន់សាន - ស្ថាបនិកនៃ Re : Edge Architecture

  • លោក ជាម ផាន្នីន - ស្ថាបត្យករ នគរូបនីយករនៃរដ្ឋបាលរាជធានីភ្នំពេញ និងសហស្ថាបនិកនៃ Studio 3+

  • លោក Martin Aerne - ស្ថាបនិកនៃ Aerne Architects & Associates Co.,Ltd.

  • អ្នកនាង សេដ្ឋា លក្ខណា - ស្ថាបនិកនៃ Niron Studio

  • លោក ធី យ៉ាំងហ្គោ - ស្ថាបនិកនៃ Greenery Architect & Engineer

បន្ទាប់ពីក្រុមទាំង១០ បានធ្វើបទបង្ហាញពីគម្រោងបន្ទប់ទឹកសាធារណៈរបស់ខ្លួន អ្នកវាយតម្លៃទាំង ៥​ និងAdvisor ទាំង ១០ បានដាក់ពន្ទុឱ្យក្រុមទាំងអស់ និងជ្រើសរើសយកបីក្រុមដែលធ្វើគម្រោងបានល្អជាងគេដើម្បីធ្វើបទបង្ហាញពីគម្រោងរបស់ខ្លួនក្នុងសិក្ខាសាលា "ការស្រមៃឡើងវិញនៃទីក្រុងភ្នំពេញ" នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣។



bottom of page