top of page

NETRA Architects | ស្ថាបត្យករ មុំ សុខភក្ត្រា


" ស្ថាបត្យកម្ម គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមានទំនាក់ទំនងជាមួយនឹងការរស់នៅរបស់មនុស្សជាតិ។ ការរចនាអ្វីដែលថ្មីគឺជាការរក្សា រឺ ផ្លាស់ប្តូរបរិបថនៃការរស់នៅ ដែលត្រូវបានបង្ហាញនូវរូបភាពអោយយើងបានមើលឃើញច្បាស់តាមរយៈការរចនាចេញជារូបរាង និង សម្មភាពប្រចាំថ្ងៃតាមរយៈការរៀបចំប្លង់។ ការរចនាមួយដែលល្អគឺត្រូវបំពេញតំរូវការ និងលក្ខខ័ណ្ឌនៃការប្រើប្រាស់ បូករួមជាមួយគំនិតថ្មីៗ សមស្របទៅនឹងបរិបទរស់នៅរបស់អ្នកប្រើប្រាស់។ " - មុំ សុខភក្ត្រា


នៅឆ្នាំ ២០០៤ ក្រៅពីការសិក្សាចំណេះដឹងទូទៅ លោក មុំ សុខភក្ត្រា បានសិក្សាផ្នែកគំនូរបុរាណ និង គំនូរសហសម័យនៅវិទ្យាស្ថានរៃយំ និង បានបញ្ចប់ការសិក្សានៅឆ្នាំ ២០១០។ ក្រោយមកនៅឆ្នាំ ២០១៣ គាត់បានទទួលអាហារូករណ៍សិក្សាជំនាញស្ថាបត្យកម្ម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ។ អំឡុងពេលកំពុងសិក្សា ក្នុងឆ្នាំ ២០១៥ គាត់បានធ្វើការងារក្រៅម៉ោងដោយបានរួមចំណែកក្នុងការងារធំៗមួយចំនួន រួមមាន ព្រលានយន្តហោះអន្តរជាតិសៀមរាម(គម្រោងចាស់) ផ្សារទំនើប Aeon mall 2 និង គម្រោងភូមិគ្រឹះធំៗមួយចំនួនទៀត។ ក្រោយពេលបញ្ចប់ការសិក្សានៅពាក់កណ្តាលឆ្នាំ ២០១៧ គាត់បានចូលរួមសិក្សាគម្រោងអាគារមួយចំនួននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្នុងនោះយើងឃើញមានការរចនាដែលលេចចេញជារូបរាងដូចជា អាគារសូត្រ លំហកំសាន្តនៅកណ្តាលសកលវិទ្យាល័យ សួនទន្លេមេគង្គ និង Nisset cafe & eatery។ ក្នុងឆ្នាំ២០១៨ គាត់បានសហការណ៍ជាមួយដៃគូរម្នាក់ទៀត បង្កើតក្រុមហ៊ុនរចនាមួយ ឈ្មោះថា NETRA Architects រហូតមកដល់បច្ចុប្បន្ន ដោយផ្តោតសំខាន់ទៅលើលំនៅដ្ឋានឯកជន និង បានបញ្ចប់គម្រោង ភូមិគ្រឹះធំៗជាច្រើន។


bottom of page