top of page

NY VANNAT And Associates | ស្ថាបត្យករ នី វណ្ណាត


“ ស្ថាបត្យកម្ម គឺជាការស្វែងយល់ស៊ីជម្រៅអំពីអ្វីដែលយើងមើលមិនឃើញ លម្ហបើកជាជាងប្រអប់ ការប្រើប្រាស់របស់មនុស្សជាជាងទម្រង់អគារ ការសិក្សានិងបទពិសោធន៍នៃលម្អស្ថាបត្យកម្ម ការផ្សារភ្ជាប់លក្ខណះពិសេសនៃភាពបណ្ដាក់ជាមួយនឹងធម្មជាតិក្នុងមធ្យោបាយផ្សេងៗគ្នា៕ ” - នី វណ្ណាត


ក្រោយពីទទួលបានអាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅឆ្នាំ២០១៣ លោក នី វណ្ណាត បានចាកចេញពីកម្ពុជាទៅរស់នៅ និងធ្វើការលើជំនាញស្ថាបត្យកម្ម នៅប្រទេសជប៉ុន អស់រយៈពេល៩ឆ្នាំ៕ នៅទីនោះ លោកបានសិក្សានិងស្វែងយល់យ៉ាងស៊ីជម្រៅលើជំនាញនេះ ជាពិសេសលោក បានស្វែង យល់ពីការរៀបចំទីក្រុងធំៗនៅជប៉ុនតាមរយៈគម្រោងនានា ដែលលោកបានចូលរួមសិក្សានិងឌីហ្សាញ។ នៅឆ្នាំ២០១៧ លោកបានបញ្ចប់ការសិក្សានៅ Ishikawa College of Technology និងបន្តការសិក្សានៅសកលវិទ្យាល័យ Chiba University ក្នុងកំឡុងពេលសិក្សា លោកបានចូលធ្វើការក្រៅម៉ោង ក្នុងនាមជា Computational designer assistant នៅក្រុមហ៊ុន RUI Sekkei និង ក្រុមហ៊ុន Azusa Sekkei ។ ក្រោយពី បញ្ចប់ការសិក្សា នៅសកលវិទ្យាល័យ Chiba University ក្នុងឆ្នាំ២០១៩ លោកបានចូលធ្វើការនៅក្រុមហ៊ុន Azusa Sekkei ជាស្ថាបត្យករនិងបានចូលរួមឌីហ្សាញ អគារស្ថាបត្យកម្ម ជាច្រើន ប្រភេទដូចជា អគារមន្ទីរពេទ្យ អគារខ្ពស់ សកលវិទ្យាល័យ សាលារៀន ឧទ្យានក្នុងក្រុង រីសត សណ្ឋាគារ ជាពិសេសគឺគម្រោង អភិវឌ្ឍន៍ទីក្រុងឡើងវិញ ។ ក្នុងឆ្នាំ២០២២ លោកបានត្រឡប់មកកម្ពុជាវិញ និងបានចូលធ្វើការនៅក្រុមហ៊ុនធំៗមួយចំនួន ក្នុងដំណែងជាប្រធានស្ថាបត្យករ។ នៅពាក់កណ្ដាលឆ្នាំ២០២២ លោក បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ដោយទទួលបានគម្រោងតាំងសិក្សាចាប់ពីស្ថាបត្យកម្មលំនៅដ្ឋានឯកជន រហូតដល់ស្ថាបត្យកម្មអគារខ្ពស់។ បន្ថែមលើសពីបទពិសោធន៍នៅក្រុមហ៊ុនផ្ទាល់ខ្លួន លោកក៏ជាទីប្រឹក្សាបច្ចេកទេសស្ថាបត្យកម្មនៃសកលវិទ្យាល័យសុខាភិបាល ដែលទទួលបន្ទុកពិនិត្យរាល់ការងារដែលសិក្សាដោយ ក្រុមហ៊ុនជាតិនិងអន្តរជាតិ លេី ស្ថាបត្យកម្ម មន្ទីរពេទ្យ ។



bottom of page