top of page

UAD Architects | ស្ថាបត្យករ លោក នួន វិសាល និង លោក ឃុត ម៉េងលី


នៅ UAD គោលការណ៍សំខាន់នោះគឺ ការបង្កើតអគារដែលត្រូវបានរចនាឡើងពីការបំផុសគំនិតពីធម្មជាតិ អាកាសធាតុ បរិបទសង្គម និងវប្បធម៌។ នៅក្នុងន័យជាក់ស្តែងគឺមានន័យថា ការរួមបញ្ចូលភាពសាមញ្ញ លំហ និងរុក្ខជាតិបៃតង។ គោលការណ៍សំខាន់នៃ ស្ថាបត្យកម្ម គឺ ការបង្កើតអគារដែលត្រូវបានរចនាឡើងដោយការ បំផុសគំនិតពីធម្មជាតិ អាកាសធាតុ បរិបទសង្គម និងវប្បធម៌។ នៅក្នុងន័យជាក់ស្តែងគឺ មានន័យថា ការរួមបញ្ចូលភាពសាមញ្ញ លំហ និងរុក្ខជាតិបៃតង។ អត្ថន័យពេញរបស់ UAD គឺ Urbanism (នគរូបនីយកម្ម), Architecture (ស្ថាបត្យកម្ម) និង Detailing (ភាពល្អិតល្អន់) ដែលជាធាតុសំខាន់ទាំងបីដែលតំណាងឱ្យឥទ្ធិពល និងភាពស្មុគស្មាញ ដែលស្ថាបត្យករគ្រប់រូបគួរយកចិត្តទុកដាក់។


ដោយបានស្គាល់គ្នាក្នុងពេលសិក្សានៅសាកលវិទ្យាល័យនិង បន្ទាប់ពីទទួលបានបរិញ្ញាបត្រផ្នែកស្ថាបត្យកម្មនិងនគរោបនីយវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ2013 លោក នួន វិសាល និង លោក ឃុត ម៉េងលី បានធ្វើការជាស្ថាបត្យករនៅក្រុមហ៊ុនស្ថាបត្យកម្មមួយ។ ពីរឆ្នាំបន្ទាប់ លោក ម៉េងលី ក៏បានសម្រេចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្ថាបត្យកម្មនៅ University of East London ចក្រភពអង់គ្លេស។ ខណៈពេលលោក វិសាលបានបន្តធ្វើការងារយ៉ាងដិតដល់ ហើយបានពង្រីកការយល់ដឹងរបស់ខ្លួនជាមួយក្រុមការងារជំនាញក្នុងស្រុក។ បន្ទាប់មកនៅឆ្នាំ2018 អ្នកទាំងពីរបានសហការគ្នាបង្កើត UAD Architects ដែលជាក្រុមហ៊ុនស្ថាបត្យកម្មដែលមានមូលដ្ឋាននៅខេត្តសៀមរាប។ ពួកគាត់ទាំងពីរមានចក្ខុវិស័យស្រដៀងគ្នា ដើម្បីលើកកម្ពស់និងការបញ្ចូលបរិស្ថានធម្មជាតិ អាកាសធាតុ បរិបទសង្គម និងវប្បធម៌ ទៅក្នុងការរចនារបស់ពួកគាត់ និងបង្កើតស្ថាបត្យកម្មមួយដែលផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សដោយការផ្តល់នូវការរស់នៅជាមួយបរិស្ថានស្រស់បំព្រងនិងរស់រវើក។


bottom of page