top of page

V Architecture & Landscape Design | ស្ថាបត្យករ លោក ស៊ី សុវណ្ណ


ការកំណត់គោលដៅដូចជា ការសិក្សាទិសដៅខ្យល់ ការសិក្សាពន្លឺ និងការសិក្សាលំហ គឺជាគោលការណ៍ចំបងនៅក្នុងស្ថាបត្យកម្ម។ បន្ថែមពីនោះទៅទៀត ការរូមបញ្ចូលរុក្ខជាតិបៃតង និងសិល្បៈដែលពោពេញទៅដោយការច្នៃប្រឌិត បានផ្តល់ឱ្យស្ថាបត្យកម្មនូវតម្លៃមួយ ដែលល្អប្លែកគ្មានពីរ។ ការស្វែងយល់ពីអ្នកប្រើប្រាស់ ក៏ជាកត្តាសំខាន់ ដែលនាំឱ្យការរចនាឈានទៅរកភាពជោគជ័យផងដែរ។ ក្នុងលក្ខខណ្ឌនេះ យើងត្រូវប្រាកដថា ការរចនារបស់យើងត្រូវសមស្របជាមួយបរិបថរស់នៅទាំងលក្ខណៈជាតិ និងអន្តរជាតិ។


ដោយមាននិស័យនឹងផ្នែកឌីហ្សាញតាំងពីនៅក្មេង លោក ស៊ី សុវណ្ណ បានសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុង ខេត្ត សៀមរាប ផ្នែកវិស្វកម្មសំណង់ស៊ីវិលក្នុងឆ្នាំ ២០០៣។ នៅឆ្នាំទី ២ លោកបានធ្វើការនៅ Asma Architects ដែលជាក្រុមហ៊ុនស្ថាបត្យកម្មដែលមានមូលដ្ឋាននៅខេត្ត សៀមរាប ហើយលោកគឺជាបុគ្គលិកតែម្នាក់គត់នៅពេលនោះ។ ក្នុងអំឡុងពេលរបស់គាត់នៅ Asma គាត់ត្រូវបានណែនាំ បង្ហាត់បង្រៀនដោយស្ថាបត្យករជនជាតិបារាំងម្នាក់ ពង្រីកការយល់ដឹងរបស់គាត់ និងបំផុសគំនិតគាត់ក្នុងវិស័យស្ថាបត្យកម្ម។ បន្ទាប់ពីប្រាំឆ្នាំនៅ Asma គាត់បានសហការជាមួយនឹងដៃគូរម្នាក់ទៀតដើម្បីបង្កើតក្រុមហ៊ុន V Architecture & Landscape design ដែលជាក្រុមហ៊ុនស្ថាបត្យកម្មដែលមានមូលដ្ឋាននៅខេត្តសៀមរាបក្នុងឆ្នាំ 2013។ ក្នុងនាមជាអ្នករចនា គាត់មានបំណងបង្កើតការរចនាបែបប្រពៃណី និងសហសម័យដែលអស្ចារ្យលើសពីតម្រូវការរបស់អតិថិជន ព្រមទាំងបង្ហាញ សមត្ថភាពរចនា ដែលមិនគួរឱ្យជឿរបស់គាត់។ គំរោងរបស់លោកមួយចំនួនក៏ទទួលបានទទួលការវាយតំលៃខ្ពស់ពី Tripadvisor ផងដែរ។


bottom of page