top of page

Z-Architect & Construction | ស្ថាបត្យករ គា ស៊ុនរង្សី


"ស្ថាបត្យកម្ម គឺជាផ្នែកមួយនៃការបង្ហាញអោយឃើញនូវការអភិវឌ្ឍន៍សង្គម ក្នុងទម្រង់ជាសិល្បៈ វប្បធម៌ និងអរិយធម៌។ វាជាផ្នែកមួយក្នុងការបង្ហាញអំពី អត្តសញ្ញាណនៃសហគមន៍នីមួយៗ នឹងការឆ្លុះបញ្ចាំងពីរបៀបរស់នៅ និងសមូហភាពរបស់មនុស្សជាតិ។" - គា ស៊ុនរង្សី


ក្នុងឆ្នាំ ២០១៣ អ្នកនាង គា ស៊ុនរង្សី បានសិក្សាជំនាញស្ថាបត្យកម្មនៅ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ ក្នុងអំឡុងពេលសិក្សា គាត់បានចូលរួមក្នុង Workshop និងបានចុះកម្មសិក្សាផ្សេងៗដូចជា នៅឆ្នាំ2016 គាត់បានចូលរួមក្នុង Workshop មួយដែលបានឈ្មោះថា Street Life Study នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈដែលសហការជាមួយសាកលវិទ្យាល័យ New South Wales នៃទីក្រុង Sydney ប្រទេសអូស្ត្រាលី។ ក្រោយមក គាត់បានឈ្នះរង្វាន់កិត្តិយសក្នុងការប្រកួតប្រជែង CSA ក្នុងឆ្នាំ 2017 ។ នៅឆ្នាំ 2018 គាត់បានទទួលបរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម និងបានចូលរួមក្នុងWorkshop របស់JIA ACA13 ដែលចូលរួមពីនិស្សិតស្ថាបត្យកម្មចំនួន 21ប្រទេស នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ បន្ទាប់មក គាត់បានធ្វើការជាស្ថាបត្យករនៅក្រុមហ៊ុនឌីហ្សាញឯកជនចំនួនពីរ មុនពេលសហការបង្កើតក្រុមហ៊ុនស្ថាបត្យកម្មផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះថា Z-Architect & Construction (ZAC) ក្នុងចុងឆ្នាំ 2021។


bottom of page