top of page

ការជួបជុំលើកដំបូងរបស់សមាជិក INN Community


ដើម្បីសម្របទៅនឹងការអភិវឌ្ឍន៍ដ៏ឆាប់រហ័សនៃវិស័យស្ថាបត្យកម្ម និងការរចនារបស់ប្រទេសកម្ពុជា សហគមន៍ស្ថាបត្យករ INN Community ត្រូវបានបង្ក់តឡើង ដែលមានបំណងជំរុញការច្នៃប្រឌិត និងការចែករំលែកចំណេះដឹងរវាងស្ថាបត្យករ និងអ្នករចនា។

ប្រារព្ធឡើងនៅថ្ងៃទី 27 ខែមករា ឆ្នាំ 2023 នៅ Over Under Design Furniture Space, INN Community បានរៀបចំការជួបជុំមួយរវាងសហស្ថាបនិកនៃក្រុមហ៊ុនឌីហ្សាញជាង 25 នៅក្នុងប្រទេសកម្ពុជា។ គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះគឺដើម្បីណែនាំសមាជិកឱ្យស្គាល់ពី INN Community និងបង្ហាញពីបេសកកម្ម និងចក្ខុវិស័យដ៏មានមហិច្ឆតារបស់សហគមន៍។

ចក្ខុវិស័យរបស់ INN Community គឺ ដើម្បីក្លាយជាវេទិកាមួយសម្រាប់ស្ថាបត្យករ និងអ្នករចនាដើម្បីឱ្យពួកគេបានចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅកាន់គ្នាទៅវិញទៅមក។​ ការជួបជុំនេះមានការចូលរួមពីសំណាក់ស្ថាបត្យករដែលមានរាមច្បងចំនួនបីនាក់៖ លោក ហ៊ុន ចាន់សាន លោក ធី យ៉ាំង និងលោក សៅ ផលរាសីហ៍ ដើម្បីចែករំលែកបទពិសោធន៍ និងការយល់ដឹងរបស់ពួកគាត់ពីវិស័យស្ថាបត្យកម្មក្នុងប្រទេសកម្ពុជា។

ការជួបជុំនេះក៏បានអនុញ្ញាតិឱ្យ ស្ថាបត្យករ និង​អ្នក​រចនា​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​បាន​មក​ស្គាល់ និងប្រស្រ័យទាក់ទងគ្នាទៅវិញទៅមកផងដែរ ហើយការជួបជុំនេះជាការបោះជំហានដំបូងរបស់ INN Community ដើម្បីក្លាយអភិវឌ្ឍន៍វិស័យស្ថាបត្យកម្ម និងរចនារបស់ប្រទេសកម្ពុជា។



bottom of page