top of page

ព្រឹត្តិការណ៍ដំណើរវិវត្តន៍នៃស្ថាបត្យកម្ម “Evolution of Architecture in Cambodia”


គន្លឹះ​ក៏​ដូច​ជា​បទ​ពិសោធន៍​ជា​ច្រើន ក្នុង​វិស័យ​ស្ថាបត្យកម្ម ត្រូវ​បាន​បង្ហាញ​និង​ចែករំលែក នៅ​ក្នុង «​វេទិកា​ដំណើរ​វិវត្តន៍​នៃ​ស្ថាបត្យកម្ម​» ពី​រៀមច្បង ដល់​យុវជន​ជំនាន់​ថ្មី ដែល​កំពុង​ចាប់​ក្តី​ស្រមៃ​ជា​ស្ថាបត្យករ ក្នុង​ប្រទេស​កម្ពុជា​ ។

នៅក្នុង​កិច្ច​សំភាសន៍​ផ្ទាល់​ជាមួយ INN President នា​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ នៅ​ម​ជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា​-​ជប៉ុន (CJCC) លោក សេង សុ​វ​ណ្ណា​រ័​ត្ន បានឱ្យ​ដឹង​ថា​៖ «​គោលបំណង​នៅ​ក្នុងថ្ងៃនេះ គឺ​យើង​ចង់ឱ្យសាធារណជន​ស្គាល់​យើង​ច្រើន​ជាង​មុន ហើយ​ដើម្បី​ឱ្យ​គេ​ស្គាល់​យើង​ច្រើន លុះត្រាតែ​យើង​នៅ​ក្នុង​វិស័យ​ស្ថាបត្យកម្មនេះ ស្ថាបត្យករត្រូវ​ស្គាល់គ្នា​ជា​មុន​សិន​ ។ ដូចនេះ​គោលបំណង​ គឺ​ធ្វើ​ឡើង​ដើម្បី​ឱ្យបងប្អូន​ដែល​រៀន​ផ្នែក​នេះ បាន​ជួប​គ្នា ពិភាក្សា​គ្នា និង​ចែករំលែក​បទ​ពិសោធន៍​ឱ្យគ្នា​ទៅ​វិញ​ទៅ​មក និង​លើកទឹកចិត្ត​ឱ្យ​គ្នា​ផង​ដែរ ទើប​បង្កើតបាន​ជា​សហគមន៍​ដែល​ខ្លាំង និង​យើង​អាច​ឱ្យ​ជាតិ​របស់​យើង ស្គាល់​ពី​វិស័យ​របស់​យើងនិង​គោលបំណង​ធំ​របស់​យើង យើង​ចង់ឱ្យ​វិស័យ​ស្ថាបត្យកម្ម​អាច​ឈាន​ជើង​ចូល​ទៅ​ឆាកអន្តរជាតិ​បាន​» ​។

លោក សេង សុ​វ​ណ្ណា​រ័​ត្ន បន្ត​ថា ៖ «​តាម​ការ​សង្កេត​ឃើញ​របស់ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ថា​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា​យើង កំពុង​ត្រូវការ​ស្ថាបត្យកម្ម ត្រូវ​ការគម្រោង​នៃ​ទីក្រុង ត្រូវ​អ្នក​ឌី​ហ្សាញ សូ​ម្បី​តែ​អ្នក​ត្រូវការ​ហាង​កាហ្វេ​មួយ​ឬ​ផ្ទះ​មួយ ក៏​អ្នកខ្លះ​គាត់​ត្រូវការ​អ្នក​គូរ​ប្លង់​ឱ្យ​គាត់​ដែរ ។ ដូចនេះ ខ្ញុំ​គិត​ថា​វិស័យ​នេះ​នឹង​រីក​ចម្រើន​ទៅ​មុខ អាច​និយាយ​បាន​ថា ចាប់ពី​ ៥ ​ឆ្នាំទៅ​មុខ​វិស័យ​នេះ ក្នុង​ប្រទេស​កម្ពុជា​នឹង​រីក​ចម្រើន​កាន់តែ​ធំ​»​ ។

លោក សុ​វ​ណ្ណា​រ័​ត្ន ក៏បានលើកទឹកចិត្ត​ដល់​យុវជន បន្ត​ក្តី​ស្រមៃ​និង​ចាប់​យក​ជំនាញ​ណា​ក៏​បាន ក្នុង​វិស័យ​ស្ថាបត្យកម្ម​នេះ ប៉ុន្តែ​ត្រូវ​រៀន​ជំនាញ​ឱ្យ​ច្បាស់លាស់ និង​ចូលរួម​ក្នុង​ការ​គិត​មួយ ថា​ធ្វើ​មិច​ដើម្បី​ឱ្យ​គេ​យល់​ពី​ តម្លៃ​និង​ការងារ​របស់​យើង ប៉ុន្តែ​យើង​ជា​ស្ថាបត្យករ​នឹង ​យើង​ត្រូវ​ឱ្យ​តម្លៃ​ខ្លួនឯង​ជា​មុន​សិន​ដែរ ព្រោះ​វិស័យ​ស្ថាបត្យកម្ម​វា​ជា​សិល្បៈ​មួយ ដូចនេះ​វា​មាន​ទម្រង់​ផ្សេង​ៗ​គ្នា​ច្រើន អ​ញ្ចឹ​ង​ប្រ​សិន​យើង​ដាក់ចិត្ត​ស្រឡាញ់​ក្នុង​វិស័យ​នេះ​ហើយ ត្រូវ​តែ​ប្រឹងប្រែង​ឱ្យ​ខ្លាំង​ ។ អ្នក​នៅ​ក្នុង​វិស័យ​នេះ​ប្រាកដជា​ដឹង​ថា វា​នឹង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើនប៉ុណ្ណា ដូចនេះ​អ្នក​សិក្សាផ្នែក​នេះ​ទាមទា ​ដាក់ចិត្ត​ខ្លាំង​ណាស់ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី «​វេទិកា​ដំណើរ​វិវត្តន៍​នៃ​ស្ថាបត្យកម្ម​» គឺជា​ក​ម្មវិធី ​ជំនួប​រវាង យុវជន​ដែល​ជា​កំពុង​សិក្សា​ផ្នែក​ស្ថាបត្យកម្ម ជួបជាមួយ​វាគ្មិន​និង​អ្នក​ពិភាក្សា​យោបល់​ ដែលមានចំនួន ៨ ​រូប ដោយ​ពួក​គាត់​សុទ្ធសឹងតែជា​ស្ថាបត្យករ​ និង​ស្ថាបនិក​ឆ្នើម ទៅ​លើ​ស្នាដៃ សមិទ្ធផល នៃ​ស្ថាបត្យកម្ម ដែល​មានការ​គាំទ្រ​ច្រើន​ពី​មហាជន មក​ចែករំលែក​បទ​ពិសោធន៍ ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ជា​ច្រើន​ ដែល​ប្អូន​ៗ​កំពុង​មាន​ចំ​ង​ល់ក្នុងវិស័យស្ថាបត្យកម្ម​នា​ពេល​បច្ចុប្បន្ន​ ៕ អត្ថបទ​សហការ ដោយ កោះសន្តិភាព





bottom of page